អវិជ្ជាជន

នមត្ថុ: រតនត្ថយស្ស សូមក្រាបនមស្ការចំពោះព្រះត្រៃរត្ន័ដោយសេចក្តីគោរព


បញ្ចេញមតិ

សាកល្បងបំពេញសេចក្តីល្អតាមឧ៍វាទព្រះពុទ្ធ

ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង ប្រៀបដូចជាការងួតទឹកសំអាតកាយ អែការបំពេញនូវ សេចក្ដីល្អប្រៀបដូចជាការស្លៀកពាក់ និង ប្រដាប់តាក់តែងកាយដោយអលង្ការ។ ការបំពេញនូវសេចក្ដីល្អ គឺការបំពេញនូវតួនាទី ហើយការបំពេញនូវតួនាទីធ្វើអោយមាន គុណតំលៃ។ មនុស្សយើងម្នាក់ៗមានតួនាទីច្រើនយ៉ាង គឺតួនាទីជាមនុស្ស តួនាទីជាបុត្រធី តា តួនាទីជាភរិយា រឺជាស្វាមី តួនាទីជាមិត្ដ តួនាទីជាមាតាបិតា តួនាទីជាបព្វជិត៘ កិច្ចការក្នុងតួនាទីដែលត្រូវបំពេញយ៉ាងណានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងប្រាប់ សព្វ គ្រប់ទាំងអស់ដូច្នេះដើម្បីបំពេញនូវតួនាទីរបស់ខ្លួនឈានឆ្ពោះ ទៅរកសេចក្ដីសុខ មនុស្ស គ្រប់គ្នាត្រូវសិក្សាព្រះធម៌ដែលជាពាក្យ ទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ជាប្រយោ ជន៍ដើម្បី ការយល់ត្រូវចំពោះការងារដែលត្រូវធ្វើ និងដើម្បីតំកល់ខ្លួនក្នុងតួនាទីដ៏ប្រពៃ ដែល ជាមុខនាទី របស់ខ្លួនពិតៗ។
គុណតំលៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទី មនុស្សយើងមានជីវិតថ្លៃថ្នូរ ព្រោះធ្វើការតាមតួនាទី បានពេញលេញល្អបរិបូណ៌ មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតំលៃ ដូច្នេះមនុស្ស គ្រប់គ្នាត្រូវតែយកចិត្ដទុកដាក់ក្នុងតួនាទី។ មនុស្សខ្ជិល ដេកលក់មិនបានធ្វើការងារ មនុស្សឈឺក៏មិនបានធ្វើ ការងារ មនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញ មនុស្ស ដែលមិនបានបំពេញនូវតួនាទី របស់ខ្លួនក៏ដូចជាមនុស្សខ្ជិលដេកលក់ មនុស្សឈឺ និងមនុស្សស្លាប់យ៉ាងដូច្នោះដែរ រឺហៅថា ស្លាប់ទាំង រស់ ស្អុយទាំងស្រស់»។
មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាព បំពេញតួនាទីអោយបានពេញលេញ បរិបូណ៌ ដើម្បីពូននូវគុណ តំលៃនៃជីវិត អោយបានជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អ ជាគ្រូល្អ ជាសិស្ស ល្អ ជាភរិយាស្វាមីល្អ ជាមិត្ដល្អ ជាចៅហ្វាយនាយល្អ ជាអ្នកបំរើការល្អ ជាពុទ្ធបរិស័ទល្អ ជាប្រជាពលរដ្នល្អ និងអោយជាមនុស្សមានតំលៃសំរាប់សាសនា សំរាប់សង្គមជាតិ។
ពុទ្ធសានិកជនដែលល្អ គឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ចំពោះបព្វជិតត្រូវ បំពេញនូវគន្ថធុរៈ និងវិបស្សនាធុរៈព្រមដោយ ការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនា ជាឧបាសក ជាឧបាសិកា ត្រូវខ្វល់ខ្វាយបំ ពេញកិច្ចការទំនុកបំរុងព្រះសាសនាដោយម៉ឹងម៉ាត់ មក វត្ដដើម្បីជួយកិច្ចការរបស់វត្ដអោយបានពេញដៃ ពេញជើង ធ្វើការដោយចិត្ដស្មោះត្រង់ ត្រូវកសាងខ្លួនអោយទៅ ជាធនធានដ៏ សំខាន់ របស់ព្រះពុទ្ធសាសនា។ កូនដែលជាមនុស្សមានតំលៃរបស់ឪពុកម្ដាយ គឺកូនដែលធ្វើអោយឪពុកម្ដាយសប្បាយចិត្ដ ជាកូនដែ លឪពុកម្ដាយស្រលាញ់ដោយសេក្ដីសង្ឃឹម ព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។
អ្នកណាជាមនុស្សដែលឆ្លាត រៀនល្អ រៀនពូកែ ធ្វើប្រយោជន៍អោយដល់ប្រទេសជាតិ ធ្វើអោយលោក គ្រូអ្នកគ្រូសប្បាយចិត្ដ រីករាយដោយបានគិតឃើញថា អាត្មាអញបានផលិតមនុស្សអោយមានប្រយោជន៍ ដល់ប្រទេសជាតិ អ្នកនោះអែងគឺជាសិស្សដែលមានគុណ តំលៃដ៏ថ្លៃថ្លារបស់សាលារៀន។
មិត្ដដែលមានគុណតំលៃ គឺជាមិត្ដដែលនាំមិត្ដអោយផុតពីនរក និងសេចក្ដីក្ដៅក្រហាយ ផ្សេងៗជួយការ ពារមិត្ដអោយផុតពីអន្ដរាយ ណែនាំមិត្ដ ដាស់តឿនមិត្ដ បបួលមិត្ដមករកគុណធម៌ អោយមិត្ដស្ដាប់ធម៌ដែ លជាគ្រឿងអប់រំចិត្ដ។
ម្យ៉ាងទៀត មនុស្សដែលមានតំលៃគឺមនុស្សដែលពឹងបាន ដំបូលផ្ទះមានតំលៃព្រោះធ្វើអោយយើងពឹង បានដោយបិទបាំងនូវកំដៅថ្ងៃ និងទឹកភ្លៀងជាដើម ទោះជាអ្វីៗទៀតក៏ដោយអោយតែជាទីពឹងបាន គឺសុទ្ធ តែជារបស់មានតំលៃទាំងអស់ យ៉ាងណាមិញមនុស្សយើង ដែលកើតមកហើយ អាចជាទីពឹងបានដល់អ្នក ដទៃរឺអោយអ្នកដទៃពឹងបាន គឺជាមនុស្សមានតំលៃយ៉ាងនេះលែង។
មាតាបីតាមានតំលៃដ៏ក្រៃលែង ព្រោះជាទីពឹងរបស់កូនដែលនៅត្ូចៗ លុះដល់កូនធំឡើងមាតាបិតាពឹង កូនបានវិញ កូនក៏មានតំលៃ ដល់ មាតាបិតាដែរ ដូច្នេះមនុស្សយើងកើតមក ត្រូវធ្វើអោយបានពីរចំណុចសំ ខាន់គឺ មួយទីពឹងអ្នកដទៃ ពីរជាបុគ្គលដែលគេគួរបូជា (អាមិសបូជានិងបដិបត្ដិបូជា) តាមពិតមនុស្សដែល ជាទីពឹង គឺមនុស្សដែលគួរគេបូជា ហ្នឹងអែងដូចជាសាសនាជាទីពឹង ទើបមនុស្ស គោរពបូជាសាសនា។ ការ បំពេញនូវអំពើ ល្អគ្រប់យ៉ាង គឺដើម្បីធ្វើខ្លួនអោយបានជាទីពឹង យ៉ាងហោចណាស់ក៏ត្រូវអោយបានជាទីពឹង នៃខ្លួនអែងដែរ។


បញ្ចេញមតិ

ស្ថាន៥យ៉ាងគួពិចារណារឿយៗ

ពិចារណាដើម្បីលះបង់អកុសលធម៏ ៥ យ៉ាង
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ម្នាលភិក្ខុទាំងឡាយ ស្ឋាន៥យ៉ាងនេះតើដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ស្ឋាន៥យ៉ាងនេះ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា :

អាត្មាអញមានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ១។

អាត្មាអញមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ១។

អាត្មាអញមានក្តីស្លាប់ជាធម្មតា មិនកន្លងក្តីស្លាប់ទៅបានឡើយ១។

អាត្មាអញតែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង១។

អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាមតិក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក
អាត្មាអញនឹងធ្វើនៅកម្មណា ទោះល្អក្តី អាក្រក់ក្តី និងជាអ្នកទទួលនៅផលនៃកម្មនោះ១។

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ប្រយោជន៏នៃការពិចារណា ៥ យ៉ាង

ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានជរាជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៏ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹងក្នុងវ័យដ៏ចំរើន ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិត
ដោយកាយ ប្រព្រឹត្តទុច្ចរិតវាចា ប្រព្រឹត្តទុច្ចរិតចិត្ត ។ កាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយៗហើយ ក៏លះបង់
យោព្វនមទះ(សេចក្តីស្រវឹងក្នុងវ័យដ៏ចំរើន) ដោយសព្វគ្រប់ ឮពុំនោះសោតក៏គង់ស្រាលស្តើងទៅបាន ។

ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានជរាជាធម្មតា មិនកន្លងជរាទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៏ដូចដូចនេះឋង។

ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៏ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹងក្នុងភាពនៃខ្លួនជាអ្នកមិនមានរោគ ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិត
ដោយកាយ ប្រព្រឹត្តទុច្ចរិតវាចា ប្រព្រឹត្តទុច្ចរិតចិត្ត ។ កាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយៗហើយ ក៏លះបង់ អារោគ្យមទះ(សេចក្តីស្រវឹងក្នុងភាពនៃខ្លួនជាអ្នកមិនមានរោគ) ដោយសព្វគ្រប់ ឮពុំនោះសោតក៏គង់ស្រាលស្តើងទៅបាន ។

ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៏ដូចនេះឋង។

ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៏ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹងក្នុងជីវិត ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិត
ដោយកាយ ប្រព្រឹត្តទុច្ចរិតវាចា ប្រព្រឹត្តទុច្ចរិតចិត្ត ។ កាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយៗហើយ ក៏លះបង់ ជីវិតមទះ(សេចក្តីស្រវឹងក្នុងជីវិត) ដោយសព្វគ្រប់ ឮពុំនោះសោតក៏គង់ស្រាលស្តើងទៅបាន ។

ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៏ដូច
នេះឋង។

ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញតែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង
តើព្រោះអាស្រ័យអំណាចប្រយោជន៏ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានតំរេកដ៏ក្រៃលែង ក្នុងសត្វជាទីស្រឡាញ់ ជាទីគាប់ចិត្ត
ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតវាចា ប្រព្រឹត្តទុច្ចរិតចិត្ត ។
កាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយៗហើយ ក៏លះបង់ឆន្ទរាគះ(តំរេកក្រៃលែង) ក្នុងសត្វ និង សង្ខារ ដោយសព្វគ្រប់ ឮពុំនោះសោតក៏គង់ស្រាលស្តើងទៅបាន ។

ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញតែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង
ព្រោះអាស្រ័យអំណាចប្រយោជន៏ដូចនេះឋង។

ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា

អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាមតិក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក
អាត្មាអញនឹងធ្វើនៅកម្មណា ទោះល្អក្តី អាក្រក់ក្តី និងជាអ្នកទទួលនៅផលនៃកម្មនោះ
តើព្រោះអាស្រ័យអំណាចប្រយោជន៏ដូចម្តេច?

ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីយទុច្ចរិត មនោទុច្ចរិត ។ កាលបើបុគ្គលនោះពិចារណាស្ថាននោះរឿយៗហើយ គង់លះបង់ទុច្ចរិតដោយសព្វគ្រប់ ឮពុំនោះសោតក៏គង់ស្រាលស្តើងទៅបាន។

ម្នាលភិក្ខុទាំងឡាយ ស្ត្រីក្តី បុរសក្តី គ្រហស្ថក្តី បុព្វជិតក្តី គួរពិចារណារឿយៗថា
អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាមតិក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក
អាត្មាអញនឹងធ្វើនៅកម្មណា ទោះល្អក្តី អាក្រក់ក្តី និងជាអ្នកទទួលនៅផលនៃកម្មនោះ
ព្រោះអាស្រ័យអំណាចប្រយោជន៏ដូចនេះឋង។

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ការពិចារណារបស់ព្រះអរិយសាវ័ក

ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនោះ តែងពិចារណាថា មិនមែនតែអាត្មាអញតែម្នាក់ឋងទេដែលមានជរា
ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វដែលមានការរង្គាត់មករង្គាត់ទៅ ច្បុត និង កើត អម្បាលម៉ាន
ពួកសត្វទាំងអស់ក៏គង់តែមានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ។ កាលបើអរិយសាវ័កនោះពិចារណា
នៅស្ថាននោះរឿយៗហើយ លោកុត្តរមគ្កក៏កើតឡើងព្រម។ អរិយសាវ័កនោះរមែងសេព ចំរើន ធ្វើឲ្យរឿយៗ
នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវ័កនោះ សេព ចំរើន ធ្វើឲ្យរឿយៗ នូវលោកុត្តរមគ្គនោះហើយ
សញ្ញោជន:ទាំងឡាយក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយក៏វិនាសទៅ។

(អរិយសាវ័កនោះ តែងពិចារណា)ថា មិនមែនតែអាត្មាអញតែម្នាក់ឋងទេដែលមានព្យាធិ
ជាធម្មតា មិនកន្លងព្យាធិទៅបាន ទោះបីពួកសត្វដែលមានការរង្គាត់មករង្គាត់ទៅ ច្បុត និង កើត អម្បាលម៉ាន
ពួកសត្វទាំងអស់ក៏គង់តែមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ។ កាលបើអរិយសាវ័កនោះពិចារណា
នៅស្ថាននោះរឿយៗហើយ លោកុត្តរមគ្កក៏កើតឡើងព្រម។ អរិយសាវ័កនោះរមែងសេព ចំរើន ធ្វើឲ្យរឿយៗ
នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវ័កនោះ សេព ចំរើន ធ្វើឲ្យរឿយៗ នូវលោកុត្តរមគ្គនោះហើយ
សញ្ញោជន:ទាំងឡាយក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយក៏វិនាសទៅ។

(អរិយសាវ័កនោះ តែងពិចារណា)ថា មិនមែនតែអាត្មាអញតែម្នាក់ឋងទេដែលមានសេចក្តីស្លាប់
ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះបីពួកសត្វដែលមានការរង្គាត់មករង្គាត់ទៅ ច្បុត និង កើត អម្បាលម៉ាន ពួកសត្វទាំងអស់ក៏គង់តែមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ។ កាលបើអរិយសាវ័កនោះពិចារណា
នៅស្ថាននោះរឿយៗហើយ លោកុត្តរមគ្កក៏កើតឡើងព្រម។ អរិយសាវ័កនោះរមែងសេព ចំរើន ធ្វើឲ្យរឿយៗ
នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវ័កនោះ សេព ចំរើន ធ្វើឲ្យរឿយៗ នូវលោកុត្តរមគ្គនោះហើយ
សញ្ញោជន:ទាំងឡាយក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយក៏វិនាសទៅ។

(អរិយសាវ័កនោះ តែងពិចារណា)ថា មិនមែនតែអាត្មាអញតែម្នាក់ឋងទេដែលមានសេចក្តីព្រាត់ប្រាស ចាក
សត្វនិងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទោះបីពួកសត្វដែលមានការរង្គាត់មករង្គាត់ទៅ ច្បុត និង កើត អម្បាលម៉ាន ពួកសត្វទាំងអស់ក៏គង់តែមាន សេចក្តីព្រាត់ប្រាស ចាក
សត្វនិងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួងជាធម្មតា មិនកន្លងសេចក្តីព្រាត់ប្រាស ចាក
សត្វនិងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទៅបានឡើយ។ កាលបើអរិយសាវ័កនោះពិចារណា
នៅស្ថាននោះរឿយៗហើយ លោកុត្តរមគ្កក៏កើតឡើងព្រម។ អរិយសាវ័កនោះរមែងសេព ចំរើន ធ្វើឲ្យរឿយៗ
នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវ័កនោះ សេព ចំរើន ធ្វើឲ្យរឿយៗ នូវលោកុត្តរមគ្គនោះហើយ
សញ្ញោជន:ទាំងឡាយក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយក៏វិនាសទៅ។

(អរិយសាវ័កនោះ តែងពិចារណា)ថា មិនមែនតែអាត្មាអញតែម្នាក់ឋងទេដែលមានកម្មជារបស់ខ្លួន មានកម្មជាមតិក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក
អាត្មាអញនឹងធ្វើនៅកម្មណា ទោះល្អក្តី អាក្រក់ក្តី និងជាអ្នកទទួលនៅផលនៃកម្មនោះ ទោះបីពួកសត្វដែលមានការរង្គាត់មករង្គាត់ទៅ ច្បុត និង កើត អម្បាលម៉ាន ពួកសត្វទាំងអស់ក៏គង់តែមាន ជារបស់ខ្លួ មានកម្មជាមតិក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក
ពួកសត្វនឹងធ្វើនៅកម្មណា ទោះល្អក្តី អាក្រក់ក្តី និងជាអ្នកទទួលនៅផលនៃកម្មនោះ កាលបើអរិយសាវ័កនោះពិចារណា
នៅស្ថាននោះរឿយៗហើយ លោកុត្តរមគ្កក៏កើតឡើងព្រម។ អរិយសាវ័កនោះរមែងសេព ចំរើន ធ្វើឲ្យរឿយៗ
នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវ័កនោះ សេព ចំរើន ធ្វើឲ្យរឿយៗ នូវលោកុត្តរមគ្គនោះហើយ
សញ្ញោជន:ទាំងឡាយក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយក៏វិនាសទៅ។

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.ព្យាធិធម្មា ជរាធម្មា អថោមរណធម្មិនោ
យថា ធម្មា តថា សន្តា ជិគុច្ឆន្តិ បុថុជ្ជនា។
អហញ្ចេតំ ជិគុច្ឆេយ្យំ ឋវំមធម្មេសុ បាណេសុ
ន មេសំ បដិរូបស្ស មម ឋវំ វិហារិនោ។
សោវំ ឋហំ វិរហន្តោ ញត្វា ធម្មំ និរូបធឹ
អារោគេ្យ ច យោព្វនស្មឹ ជីវិតស្មិញ្ច យោ មទោ
សព្វេ មទេ អភិភោស្មិ នេក្ខម្មំ ទដ្ធុ ខេមតោ។
តស្ស មេអហុ ឧស្សាហោ និព្វានំ អភិបស្សតោ
នាហំ ភព្វោ ឋតរហិ កាមានិ បដិសេវិតុំ
អនិវត្តិ ភវិស្សាមិ ព្រហ្មចេរបរាយនោតិ។

ធម៏ទាំងឡាយគឺ ព្យាធិធម៏ ជរាធម៏ និង មរណធម៏ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរសរមែងស្អប់ខ្ពើម
យ៉ាងនោះ។ កាលបើពួកសត្វមានសភាវះយ៉ាងនេះហើយ តថាគតក៏គួរធុញទ្រាន់នឹងសភាវះនុះដែរ។
ហេតុនុះមិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៏យ៉ាងនេះ តថាគតនោះ កាលបើនៅយ៉ាង
នេះក៏ដឹងនៅធម៏ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជាថា ជាការក្សេម គ្របសង្កត់នៅសេចក្តីស្រវឹងទាំងពួង
គឺស្រវឹងក្នុងភាវះនៃបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន។ សេចក្តីព្យាយាមក៏កើតមានដល់តថាគតនោះ
កាលបើឃើញច្បាស់នៅព្រះនិព្វាន តថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញ ក្នុងកាលឥឡូវនេះទេ
តថាគតនិងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៏តទៅមិនបានត្រឡប់វិញឡើយ៕

បិដកលេខ ៤៤ ទំព័រ ១៤៦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


បញ្ចេញមតិ

ពុទ្ធប្រវត្តិ

20111102-184533.jpg

20111102-184542.jpg

20111102-184604.jpg

20111102-184658.jpg

20111102-184708.jpg

20111102-184721.jpg

20111102-184730.jpg

20111102-184738.jpg

20111102-184747.jpg

20111102-184758.jpg

20111102-184808.jpgSEP 11, 2011

ពុទ្ធប្រវត្តិសង្ខេប

រាជវង្ស កំណើត
ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គម
ហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ
ព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រ
ព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុបខ្ព
ស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះ
នាង។
ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀម
ទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំ
ណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រ
នៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម

ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់
យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិត
នៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅ
ក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបានត្រាស់ជាព្រះពុទ្ធ។
ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនា
មមហាបជាបតីគោតមីបីបាច់រក្សាតមក។

រាជពិសេក

ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរា
ដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទ
សុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់អោ
យគេសង់ប្រាសាទបី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិ
ម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល។

ទេពនិមិត្ត៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេ
យាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុង
ដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាម
លោកីយគ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះ
ហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់
ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប
ទេពនិមិត្ត ៤ប្រការដូចនេះ៖

១ – ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរ
ទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុ
ស្សចាស់»។
២ – ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុ
ស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយអាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនា
មាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់មនុស្ស
នេះកំពុងមានជំងឺ
៣ – ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនអុទ្យាបានមកនិមិត្តជាមនុស្សកំពុងដេកស្លាប់ហើមស្អុ
យរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យ
ដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះ
ព្រះករុណាលោកម្ចាស់។
៤ – ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជា
ពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោកទាំង
ឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើមា
នថ្នាំអែណា មានផ្លូវអែណាគេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូច
នេះទេពនិមិត្តនិមិត្តជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយអោ
យព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទ
នេះ។

សាងផ្នួស

ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង
ហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាស
ម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំ
លឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយ
ធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្ត
របស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។

ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ
មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ
ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ
កក្នុងគ្រានោះទៅ។

កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា
ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤
អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

ការសិក្សា និងទុក្ខរកិរិយា

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តា
បសពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ
ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយ
ស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។

ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូច
ជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សា ព្រះអង្គក៏
នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បាន
សន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់
ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិ
នរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់
ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្ត
ប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវកា
រត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់
ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ខរៈកិរិយាចោល ហើ
យចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។

ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិន
អាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀតតាំងពីនោះមក។

ត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ
អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា
ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក
ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ
មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល
ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា
ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ
មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។
ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង
យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ
មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា
ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល
ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។
សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ
ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល
ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

រូបខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារខន្ធ១ វិញ្ញាណខន្ធ១

ឥលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខ
ខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ផ្ចាញ់មារ

ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង
បីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់
ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរ
ធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាច
ង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើ
មយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ)
និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់
តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានា
ក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លា
ចរត់ប្រាសអាយុរៀងៗខ្លួន។

កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធ
ត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែល
មានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិច
ឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារ
ផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅ
ជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែ
កគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតម
ទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើត
មកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។

ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការ
ពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កា
បូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះ
អង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ
អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា
ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយ
តបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោ
តមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរប
ស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។

មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូល
ដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹក
ដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្ត
ពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះ
អង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចព
លរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតម
ហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាង
បានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេក
អប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រ
ង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិ
ចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះ
ពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូ
ណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។

បឋមទេសនា

ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន
ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ
តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ
យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល
កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់
ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ
លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល
នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ
សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន
ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា
យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ
នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែ
លព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។
ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន
សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។
តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ
តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង
ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់
បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖

នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។ នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ។ នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។ នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងអិតនិស្ស័យ។

ដាក់ព្រះជន្ម

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា
ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ
សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក
ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។

បរិនិពា្វន

ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅ
ដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់
យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅ
ខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើត
មានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយ
សំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។
ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។

ដោយ ពេជ អស្នា


បញ្ចេញមតិ

អប្បមាទ

20111025-205920.jpg

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវ សេច​ក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិន ស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។
ពួកបណ្ឌិត បានជ្រាបនូវ​ដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តី មិនប្រមាទ រីករាយ ក្នុងសេច​ក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរ ក្នុងធម៌ ជាគោចរ នៃអរិយបុគ្គល ទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មាន ព្យាយាមជាប់តគ្នា មានសេចក្តីប្រឹង​ប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែង ប៉ះពាល់នូវព្រះនិព្វានជាទីក្សេមក្សាន្ត ចាកយោគៈ ជាគុណជាតិដ៏ប្រសើរបំផុត។

យសតែងចំរើនកុះករ ដល់បុគ្គលអ្នក​មានសេចក្តីប្រឹងប្រែង មាន ស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយ ទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ។

អ្នក​ប្រាជ្ញាគប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេស ជន់ ពន្លិចមិន​បាន ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួម​ក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្រ្ទិយផង។

ពួកជនពាលអប្បឥត​ប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែក អ្នកប្រាជ្ញ រមែងរក្សាទុកនូវ​សេចក្តីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។

អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ​នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេក អរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ។

កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើង កាន់ប្រសាទគឺបញ្ញាជាបុគ្គលមិនសោក រមែងឃើញ ពួកសត្វដែលមានសោក ធីរជនតែងឃើញ ពួក ជនពាល ដូចបុគ្គលដែលឈរលើ​កំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង។

បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោក​មិនប្រមាទ កាល ពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះ​បង់ចោលនូវបុគ្គល បែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះ មានកម្លាំង​ទន់ទាប ដូច្នោះឯង។

មឃមានព ដល់នូវភាពជាបុគ្គលប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិន​ប្រមាទ ត្មះតិះដៀលនូវសេចក្តីប្រមាទ សព្វៗកាល។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោល សំយោជនៈ ទាំងតូច ទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ ជាអ្នក មិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន។


បញ្ចេញមតិ

មង្គល៣៨ប្រការ

20111025-204255.jpg

ពាក្យ​ថា “​មង្គល​” មានន័យ​ថា ការរីកចម្រើន​, សេចក្តីសុខ​ចម្រើន​សួស្តីដែល​ជាទី​ប្រាថ្នា​របស់​មនុស្ស ។ ដោយហេតុ តែ​ចង់​បាន​មង្គល​គឺក្តី​សុខ​ចំរើន​នេះមនុស្ស​មាន​ការប្រព្រឹត្តិ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​បួងសួង​ពពួក​ទេវតា​, អ្នកខ្លះ​បូជា​ដល់​អាទិទេព ឬ​ព្រះ​របស់​ពួកគេ​, អ្នកខ្លះ​បួងសួង​អារក្ស​, អ្នកតា​, ខ្មោច​ព្រាយ​បិសាច​, ជីដូន​ជីតាជាដើម ។ ចំពោះ​ព្រះពុទ្ធសាសនា ការ​បួងសួង​ទាំងនេះ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ។​​នៅក្នុង​គម្ពីរ​មង្គល​ត្ថ​ទីប​នី មាន​ដំណាល​ថា មុន​ពេល​ព្រះពុទ្ធ​បាន​ត្រាស់ដឹងនិង​ជំនាន់​ពុទ្ធ​កាល នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​រុងរឿង​នោះពួក​លោក​អ្នកប្រាជ្ញ មានការមិនចុះសម្រុង​គ្នា​អំពី​គោលការណ៍​ដែល​នឹង​នាំមក​នូវ​ក្តី​ចំរើន ឬ មង្គល រហូតដល់​មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​តាំង​ពី​ពួក​អ្នកប្រាជ្ញ​រហូតដល់​មន្ត្រី​រាជការ​, ប្រជារាស្ត្រ និង ដល់​ពពួក​ទេវតា ។​ ​ ​លុះ​ដល់​ព្រះពុទ្ធ​ត្រាស់ដឹង​ក្នុង​លោក ពួកគេ​បាន​នាំគ្នា​ចូលគាល់ និងសួរ​ព្រះសម្មា សម្ពុទ្ធ​អំពី​មង្គល ។ ​ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា មង្គល​បានមកពី​ការប្រតិបត្តិ​ដ៏​ត្រឹមត្រូវនិងមានគោល ការណ៍​ច្បាស់លាស់ ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែន​បាន​មក​ពី​ការ​បួងសួង អធិដ្ឋាន​ចំពោះ​ព្រះ ចំពោះ​អាទិទេព ឬទេវតា​អង្គណាឬរង់ចាំ វាសនា ​ពី​បុព្វ​ជាតិ​ឡើយ ។ ព្រះអង្គ​បាន​បង្រៀន​ថាផ្លូវ​ដែល​នាំទៅរក​ក្តីសុខប្រាស ចាក​កង្វល់អោយបាន​ដល់​នូវ​ការ​ចំរើន​លូតលាស់​រុងរឿង និង សន្តិភាព​នោះ​មាន ៣៨​ប្រការ​: សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា៖ ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តាសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។ (ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងតបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា៖)

កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំងបីនេះជាមង្គលដ៏ឧត្តម ។

កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង ៣ នេះមង្គលដ៏ឧត្តម ។

ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១ សិល្បសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។

កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។

កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះជាមង្គលដ៏ឧត្តម ។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះ របស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌ តាមកាល១ ទាំង៥នេះជាមង្គលដ៏ឧត្តម ។

សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវ សមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនានូវធម៌ទៅវិញទៅ មកតាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ច ទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។

ចិត្តនៃបុគ្គលឯណាដែលមានលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធូលីគឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។

សេចក្តីបកស្រាយ

១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ចពាលា​នំ ) ។​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថាបុគ្គល​ពាល​មាន​៣​ជំពូក​គឺ ​ក​. បុគ្គល​ល្ងង់​ខ្លៅ គ្មាន​គំនិតប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព និង គំនិត​ប្រាជ្ញាជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុធ្វើខ្លួន​អោយ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬធ្វើខ្លួន​អោយ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែលខ្លួន​មាន​ឱកាស​កើត​ជា​មនុស្ស​។​ ​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬប្រយោជន៍​ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ ​អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃឬ​ស្វែងរក ក្តី​សុខ​អោយ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​។​ ​គ​. បុគ្គល​ធ្វើអោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។ ​ ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​អោយបាន​ប្រសើរបុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នាប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថាបើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ នោះដែរ​។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរអោយខ្លាច​ជាង​អ្វីៗ​ទាំងអស់ហើយ​មិន​គប្បី សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះក្រៅពី​ធ្វើអោយ​យើង​វិនាស​ប្រយោជន៍ អា​សោចិ​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅថែម​ទាំង​នាំអោយ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថាប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបអ្នកហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះឡើយហើយ​គប្បី នៅ​តែ​ម្នាក់ ឯង​ដោយ​រឹងមាំ​ចុះ ។ ការចេះ​ប្រុងប្រយ័ត្នហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា នេះ​ជា​មង្គល​ដ៏​ឧត្តម ។​
២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា ) ។ ​ បណ្ឌិត គឺ​លោកអ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង ក្តី​សុខ​របស់ខ្លួន​និងមិន​ធ្វើអោយ​អ្នក ដទៃ​ខូចប្រយោជន៍ ឬ ខូច​ក្តី​សុខមិន​ធ្វើអោយ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀត​បុគ្គល​ដែលជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ជា​បុគ្គល​ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ (​ហិរិ ) និង​ខ្លា​ចក្តីអាក្រក់មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយ ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ (​ឱត្តប្បៈ )​។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចំរើន​ទាំង​គំនិត ប្រាជ្ញាទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និង ដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយពួក​បុគ្គល​គប្បី​ខ្នះខ្នែង ស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ដូច្នេះ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​
៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ចបូ​ជនី​យានំ )​។​បូជា​គឺ​ការអោយ ឬ ការគោរព​ប្រតិបត្តិមាន​ពីរ​យ៉ាង​គឺ​៖ ​ក​. បូជា​ដោយ​ការ​អោយ​សម្ភារៈ​ផ្សេងៗ (​អាមិស​បូជា ) ​ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់និង អនុវត្តតាម (​បដិបត្តិ​បូជា )​។​ ​ ការបូជា ជា​ការប្រសើរប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាល គ្មាន​គុណធម៌ គ្មាន​សីលធម៌ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯង និង សង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយក្តៅ ក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផងជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​តំកើង​សភាវៈ​អាក្រក់ ។ ហេតុនេះការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជាគឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃតែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះមាន​ជាអាទិ៍ ព្រះពុទ្ធ​, ព្រះធម៌​, ព្រះសង្ឃ​, មាតា​, បិតា​, គ្រូអាចារ្យ និងអ្នក​ដែល​មាន​គុណូ បក្ការៈ​ចំពោះ​ខ្លួន ឬ ចំពោះ​សង្គម​ជាតិ​ជាដើម ។ដូច្នេះ​ការគោរព ​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេសវា​សោច )​។ ​ ប្រទេស​ដ៏​សមគួរ​គឺ​ប្រទេស ដែល​មាន​សុខសន្តិភាពគ្មាន​សង្គ្រាម​កាប់សំលាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃនិង​សម្បូរ ដោយ​អ្នកប្រាជ្ញ រាជ​បណ្ឌិត្យ អ្នក​មាន​គុណធម៌ និង សីលធម៌​ថ្លៃថ្នូរប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ និង​ធម៌​វិន័យ​ត្រឹមត្រូវជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ និង មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការគោរព​ច្បាប់ ដោយ​យុត្តិធម៌ និង ជាហេតុ​នាំ​ឱ្យ​មានក្តី​ចម្រើន​រុងរឿង ។ការរស់នៅ​ក្នុង​ប្រទេស​បែបនេះ​ជាការ​ប្រពៃ​ព្រោះ​ជា​គ្រឹះ​ក្នុង​ ការអភិវឌ្ឍន៍គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សមគួរ​បែបនេះជា​មង្គល​ដ៏​ឧត្តម ។​
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា ) ។ ​ ធម្មតា​អ្នក​ដែល​បាន​យល់ច្បាស់នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត និង​ផល​អាក្រក់​នៃ​អំពើ​ទុច្ចរិតតែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ រួត​រះ​ធ្វើបុណ្យ​រាល់ៗ​ជាតិព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ ។ ន័យ​នេះ​ក៏​បាន​ដល់​ការកសាង ឬការខិតខំ​ប្រឹងប្រែង​ក​សាង​សមត្ថភាព និង លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដូច​ជា​ការត្រៀម​ធនធាន​ទុកជាមុន លុះ​ពេល​ត្រូវការ ក៏​អាច​យក​សមត្ថភាព លក្ខណៈសម្បត្តិ និងធនធាន​នោះ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ការខិតខំ​លះបង់​បាន​នូវ​អំពើ​អាក្រក់ហើយ​ព្យាយាម​ធ្វើ​ឱ្យបាន​នូវ​អំពើ​ល្អ​ក្នុង​កាល​មុន ជា​មង្គល​ដ៏​ឧត្តម ។
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​។ ​ តំកល់​ខ្លួន មានន័យ​ថាការ​ធ្វើ​ខ្លួន​នៅក្នុង​ប្រភេទ​ណា​មួយ ។ ប្រការនេះ បាន​ដល់​កិរិយា​ចេះ​ពិចារណាឱ្យ​យល់​ច្បាស់​លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯអំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល យ៉ាង​មុតមាំព្រមទាំង​ញ៉ាំង​ខ្លួន ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាននិង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្មហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភា​វនា សមាធិអោយ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជឹលច្រអូស តាំងខ្លួន​អោយ​នៅ​ក្នុង​សត្តិអោយ​នៅ ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬមិន​យក​ខ្លូន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់​ណាមួយ យ៉ាង​នេះ​ជា​មង្គល​ដ៏​ឧត្តម។​
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​។ ​ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការអាននិង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្ញូវ​លោក និង ផ្លូវ​ធម៌ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ និង​ដំបូន្មាន របស់​ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​សមត្ថភាពនិង មាន​គំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជាហេតុ​ញ៉ាំង​ប្រយោជន៍និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។ ការខិតខំ​ស្តាប់អាន និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​។ ​ ប្រការ​នេះ​បាន​ដល់​ការចេះដឹង និង ការ​ប៉ិនប្រសប់ស្ទាត់ជំនាញ​ក្នុង​សិប្បកម្ម បច្ចេក ទេស​ទាំងឡាយ យ៉ាងហោច​ណាស់​អោយ​ស្ទាត់​ជំនាញនូវ មុខវិជ្ជា​ណា ដែល​ខ្លួន​បាន​សិក្សា (​ឬ នៅក្នុង​មុខ​តំណែង​ដែល​ខ្លួន​ប្រកប​ធ្វើ ) ដែល​នាំមក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដូច្នេះ​កិរិយា​ឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួងជា​មង្គល​ដ៏​ឧត្តម ។​
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ចសុ​សិក្ខិ​តោ ) ។ ​ វិន័យ​គឺជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធសាសនា ។សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិតបាន​ដល់​វិន័យ​របស់​អ្នកបួស និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។បុគ្គល​ដែល​មាន​ចំណេះវិជ្ជា មាន​ទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អាណា​ចារ គ្មាន​វិន័យគ្មាន​សីលធម៌ រស់នៅ​ដោយ​ការបំពាន លើ​ច្បាប់​នោះគេ​នឹង​មិន​ទទួលបាន​ការគោរព​កោតសរសើរ​ឡើយ ប្រសិនបើ​ទទួលបាន​វិញគឺ​បាន​តែ​ពួក​មនុស្ស​អែបអប​រណេបរណប​ប៉ុណ្ណោះហើយ​មិនយូរប៉ុន្មាន​គេ​នឹង​ទទួលបាន​នូវ​ក្តី វិនាស​ជាមិនខា​ន ។ហេតុនេះ​កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋ និង​ព្យាយាមប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។​
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​។ ​ មនុស្ស​តែង​ប្រើ​ការនិយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង និងផ្តល់​ព័ត៌មាន​ដល់​គ្នា នឹង​គ្នា ប៉ុន្តែព្រះពុទ្ធ​បាន​បង្រៀន​អោយ​យើង​ចេះ​ជ្រើសរើសពាក្យសំដី​សម្រាប់​និយាយ​ស្តីអោយ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ ដាំ​ដុះសាប​ព្រួស​យ៉ាង​នោះដែរ ហើយ​ព្រះអង្គតែង​បាន​បង្រៀន​យើង​កុំអោយ​ពោល​ពាក្យ​ណា​ដែល​ធ្វើអោយ​អ្នក​ដទៃ​ឈឺចាប់ ខូច​ប្រយោជន៍បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។ ពាក្យ​ល្អ ពីរោះមាន​ប្រយោជន៍​សូម្បីតែ​មួយ​ឃ្លា មួយ​ប្រយោគ ក៏​ប្រសើរ​ជាង​ពាក្យ​រោយ​រាយឥតប្រយោជន៍​រាប់​ពាប់​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុគឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល ១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១, អំពី​ការសណ្តោស​១, អំពី​ការ​សប់​សាត់​កាយ​និង​ចិត្ត​១, អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួកក្រុម​១, អំពី​ការព្យាយាម​១, អំពី​សីល​១, អំពី​សមាធិ​១, អំពី​បញ្ញា​១, អំពី​ព្រះ​និព្វាន​១ និង​អំពី​ធម៌​រំលត់ទុក្ខ​១ ។កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ ) ។ ​ កូនប្រុស​-​ស្រី មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម មាតា បិតាធ្វើ​ការងារ​ជំនួស​គាត់​រក្សា​វង្ស​ត្រកួល​ឱ្យ​គង់វង្ស និង​ខ្ពង់ខ្ពស់ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា អ្នកទទួល​មរតក​ពី​គាត់ ធ្វើបុណ្យ​ជូន​គាត់​ជា​ដើម ។ព្រោះថា កូន​ដែល​ដឹង​គុណមាតា បិតា ហើយ​ប្រព្រឹត្ត​ប្រតិបត្តិ​គោរព​មាតា បិតាដូច​ពោល​មកនេះ រមែង​មិន​ច្យុត​ឡើយ ។ ដូច្នេះ​កិរិយា​បម្រើ ទំនុក​បម្រុង មាតា បិតាជា​មង្គល​ដ៏​ឧត្តម ។​
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្សសង្គហោ )​។ មាតាបិតាដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូនគឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​១, ណែនាំ​កូន​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ (​ទាំង​ការគិតទាំង​សកម្មភាពនិងពាក្យសំដី )​ជា​អំពើ​មានតែ​ប្រយោជន៍មិន​នាំ​ផល​ក្តៅក្រហាយ​១, ទំនុកបម្រុង​កូន​ឱ្យបាន​រៀនសូត្រអោយមាន​ចំណេះដឹងមាន​សមត្ថភាព​អាច​រស់នៅ​ដោយ​ថ្លៃថ្នូរ​១, ទុកដាក់​កូន​ឱ្យ​មាន​គូស្រករ​ត្រឹមត្រូវ​១, និង​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១, ឈ្មោះ​ថា​ជា​មាតាបិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ។ឯ​ស្វាមី​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺនិយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១, មិន​មើលងាយ​ភរិយា​១, មិន​ក្បត់​ភរិយា​១, ផ្គត់ផ្គង់​ភរិយា​១និង​ផ្តល់​សិទ្ធិ​ក្នុង​ផ្ទះ​ឱ្យ​ភរិយា​១ឈ្មោះ​ថា​ស្វាមីសង្គ្រោះ​ភរិយា។បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញនិងទៀងទាត់​ឈ្មោះថា​ជា​អ្នក​បាន​កសាង​គ្រឺះ​សុភមង្គល​ទាំងក្នុង​គ្រួសារនិងសម្រាប់​សង្គមជាតិ។ដូច្នេះ​កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យបាន​ល្អ​ក្នុង​ការសង្គ្រោះ​បុត្រ​និង ​ភរិយាជា​មង្គល​ដ៏​ឧត្តម។​
១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​លា ចកម្ម​ន្តា )​។ ​ នេះ​បាន​ដល់​ការចេះ​បែងចែក​ប្រភេទ​ការងារ​អោយ​ដាច់​ដោយឡែក​ពីគ្នា និងបំពេញ​ស្រេច​រួចរាល់​មិន​ទុក​ចោល​កណ្តាល​ទី ។ អ្នក​ដែល​ធ្វើការ មិន​ច្របូកច្របល់គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម ហ្មឺង​ម៉ាត់ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ ធ្វើ​បាន​យ៉ាង​នេះពិតជា​នាំមក​សេចក្តីចម្រើន​ជា​លំដាប់ ។ ដូច្នេះ​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ជា​មង្គល​ដ៏​ឧត្តម ។​
១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ ) ។ ទានគឺ​ការ​អោយហើយ​គោលដៅនិងបំណង​នៃ​ការ​អោយ​នេះគឺ​មិនមែន​ក្នុងបំណង​ដើម្បី​ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ។បុគ្គល​ដែល​បាន​អោយ​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា​ហើយរំពឹង​ចង់បានការ​តបស្នង​ដោយ​ប្រការ​ណាមួយបុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ទេគឺជា​អ្នក​ធ្វើ​វិនិយោគ។ការ​ធ្វើ​ទាន​គឺ​ដើម្បី​កាត់បន្ថយនូវ​គំលាត​គ្នា​រវាងអ្នកមាន​និង​អ្នកក្រនិងជា​ការលើកស្ទួយ​វប្បធម៌​ចែករំលែកក៏​ជា​វិធី​ដើម្បី​កុំ​អោយ​មនុស្ស​គិតតែ​ពី​ការ​បានដែល​ជា​ហេតុ​បង្ក​អោយមានទំនាស់​ផ្សេងៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍។ធ្វើ​ទាន​បាន​ដល់​ការ​ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺការ​ឱ្យ​សម្ភារៈ​សម្រាប់​ទ្រទ្រង់​ជីវិតដូចជាសម្លៀក​បំពាក់ចំណីអាហារផ្ទះសម្បែងនិង​ថ្នាំ​ព្យាបាល​រោគ​ជាដើម ហៅថាអាមិស​ទានគឺ​ការអោយ​វត្ថុសម្ភារៈ​១ និង​ការ​ឱ្យ​ចំណេះវិជ្ជា​គំនិត​យោបល់​ល្អដើម្បី​គេ​បាន​ស្គាល់​ខុស​ត្រូវស្គាល់​ផ្លូវទៅ​រក​ប្រយោជន៍និងភាពជោគជ័យល្អ​អាក្រក់បុណ្យ​បាប​ជាដើមហៅថាធម្ម​ទានគឺ​ការ​អោយ​ចំណេះវិជ្ជាគំនិត​ប្រាជ្ញា​១។កិរិយា​ដែលបាន​ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការនេះជា​មង្គល​ដ៏​ឧត្តម។​
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា ) ។ ​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១, កិរិយា​មិន​លួចប្លន់​១, កិរិយា​មិន​ប្រព្រឹត្ត ល្មើស​ក្នុង​កាមតណ្ហា​១, កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១, កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុច​អាលបំបែកបំបាក់​១, កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១, កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១, កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្នកដទៃ​១, កិរិយា​មិន​គុំគួន​ព្យាបាទ​អ្នកដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវគឺ​យល់ថា​ធ្វើ​ល្អ​បានល្អ ធ្វើ អាក្រក់​បាន​អាក្រក់ និងយល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង លោកិយ​១ ។កិរិយា​ដែល​ចេះ​ពិចារណា​ឱ្យបាន​ជាក់ច្បាស់ហើយ​ប្រព្រឹត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ធម៌​ទាំង​១០ ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម។​
១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ ) ។ ​ ដែល​ហៅថា​ញាតិ បាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាងគឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះមក និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (​ដែល​ហៅថា ញាតិ​ប្រាំពីរ សន្តាន )​។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន និង​សង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយ​ញាតិសន្តាន​របស់ខ្លួន​អោយ បាន​សិក្សាអប់រំមានមុខ​របរ​ការងា​រ​សុចរិត និង ជួយ​ដាស់តឿន​ដឹកនាំ​អោយ​ពួកគេ​ដើរ​លើ​ផ្លូវ​ល្អផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ ចូរប្រយ័ត្ន ប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លំអៀងប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង គុណធម៌ (​ដោយសារតែ​ការយោគយល់​ថា ជា​សាច់ញាតិ ) ។ដូច្នេះ​ការចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ ប្រពៃជា​មង្គល​ដ៏​ឧត្តម ។​
១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ ) ។ ​ ការងារ​ទាំងឡាយ​ដែល ផ្ទុយ​នឹង​អំពើអាក្រក់ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ លោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ការងារ​ដែល​មិន មាន​ទោស​ដូច​ជា ការ ចិញ្ចឹម​មាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាងសម្បត្តិ​សាធារណៈ​មាន ស្ពាន ផ្លូវថ្នល់ សាលារៀន​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នូវ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នកដទៃដើម្បីឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់​ហើយ​ព្យាយាមប្រព្រឹត្ត​តែ​អំពើ​ល្អ​ជា​ដើម ។ ទាំងនេះ​គឺជា​ការងារ​មិន​មាន​ទោស ។ការប្រព្រឹត្ត​តែ​ការងារ​មិនមានទោសជាមង្គលដ៏ឧត្តម។
១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា ) ។ ​ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង ឬ​ឮ ឬ​ឃើញគេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់ អំពើ​បាប​ទាំងឡាយ មានការប្រព្រឹត្ត​ខុស​ក្នុងុកាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និងធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ មាន​ការកាប់​សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញបៀត​បៀត​ក្តី​សុខ​ដល់​គ្នា​នឹង​គ្នា​ជាដើម​ផង ថែមទាំង​មានក្តី​សង្វេគ​តក់ស្លុតចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។ឯការ​វៀរចាក​បាប​បាន​ដល់​ការចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ ទាំងឡាយដូចដែល​បាន​ពោល​មក​ហើយ​ជា​ដើម ព្រោះ​មាន​សទ្ធា​ជឿជាក់ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អធ្វើ​អាក្រក់​ពិតជា បាន​អាក្រក់ ។ ដូច្នេះ​កិរិយា​ដែល​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា វៀរចាក​បាប​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជ​បា​នា ច សញ្ញា​មោ ) ។ ​ នេះ​បាន​ដល់​ការ​តម​សុរានិង​មេរ័យ​គ្រប់​ប្រភេទព្រោះ​បាន​យល់​ច្បាស់​នូវ​ផល​អាក្រក់​នៃ​ការផឹក​ទឹកស្រវឹង​នេះ ដូចជា​អស់​ប្រាក់​កាសខាត​ពេល វេលា ខូច​សុខភាព ធ្វើ​អោយ​ខ្សោយ​គំនិត​ប្រាជ្ញា និង​ជួនកាលបណ្តាល​ឱ្យ​មាន​កិរិយា​ថោកទាប​និង​ឈ្លោះ ទាស់ទែង​គ្នា​ទៀតផង ។ ដូច្នេះ​ការពិចារណាឱ្យ​ឃើញ​ច្បាស់ នូវ​ទោស​នៃ​សុរាហើយ​ តាំងចិត្ត​ព្យាយាម​ចៀសវាង​ឱ្យបាន​នូវការផឹក​ទឹកស្រវឹង​គ្រប់​ប្រភេទ ជា​មង្គល​ដ៏​ឧត្តម ។​
២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំងឡាយ ( អប្បមា​ទោ ចធម្មេ​សុ ) ។ ​ នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស ភ្លេចខ្លួនព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅក្នុង​អំពើ​អកុសល​និង​អបាយមុខ​មាន ស្រី ស្រានិង​ល្បែងស៊ីសង​ជាដើម គឺជា​មូល ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។បុគ្គល​មិន​ប្រមាថ​រមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រលឹក យល់​ត្រូវ​ជា​និច្ចដែល​ជា​កត្តា​នាំមក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គម សម​ដូច​ពុទ្ធភាសិត​ថា “​អប្បមា​ទោ អមតំ​បទំ​” ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​ក្តី​មិន​ស្លាប់ ។ដូច្នេះ​ការ​មិន​ប្រមាថ​ភ្លេចខ្លួន ហើយ​ភ្ញាក់រលឹក​ព្យាយាម​ធ្វើ​តែ​អំពើ ល្អ សុចរិតយុត្តិធម៌ ជា​មង្គល​ដ៏​ឧត្តម ។​
២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គារ​រោ ច ) ។ ​ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយ កាយគឺ​ឱនលំទោន​លើកដៃ​សំពះ​១, ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ មើលងាយ​១ ។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះគឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយ មាន​ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ​ជាដើម​១បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូចជា​លោក​ជា​ អ្នកប្រាជ្ញ និងអ្នក​ដឹកនាំ​រដ្ឋ មាន​មន្ត្រី រាជការ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់តាំង​នៅក្នុ​ច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូចជា​រៀមច្បងនិង​ចាស់ព្រឹទ្ធាចារ្យ ជាដើម​១ ។ ការ​ធ្វើ​នូវ​សេចក្តី​គោរព​ចំពោះគារវ​បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។
២៣. កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​( និ​វាតោ ច )​។ ​ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯងជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ព្រោះ​ថា​គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិ​មានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃដែលជា​មូលហេតុ​អោយ​មាន​ការ​ប្រជែង​វាសនា និងជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ យសស័ក្តទ្រ​ព​សម្បត្តិ ចំណេះវិជ្ជា យ៉ាងណាក្តី បើ​ជា​បុគ្គល​ក្រអឺតក្រទម មិន​សង្រួម​ទេនោះនឹងមិន​ទទួលបាន​ការគោរព​រាប់អាន និង កោតសរសើរ​ឡើយប៉ុន្តែ​បើ​បែរជា​បាន​វិញ​គឺ​បាន​តែ​ពី​សំណាក់​ពួក​ជន​ប្លម​ប្រចុបប្រចែង និងជនពាល​តែប៉ុណ្ណោះ ។ ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍​ជាតិ ត្រកូលនិង​អស្មិ​មានៈ​បាន​ត្រូវ​លះបង់​អស់ ហើយ ហើយ​ប្រព្រឹត្តធ្វើ​តែ​អំពើ​ល្អ​ព្រោះក្តី​មិនប្រមាថ ដរាប​នោះ​សេចក្តីសុខចម្រើន​នឹង​កើត​មាន​ជាមិនខាន ។ ដូច្នេះ​ការប្រព្រឹត្ត​បន្ទាបខ្លួនជា​មង្គល​ដ៏​ឧត្តម ។​
២៤. សេចក្តី​សណ្តោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន (​សន្តុដ្ឋី ច ) ។ ​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស អោយ​ចេះខិតខំ​ប្រង​ប្រែង​ព្យាយាម​បំពេញ​ការងារ​អោយ​យ៉ាង​អស់ពី​សមត្ថភាព និងសក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​បាន​សម្រេច​សម តាម​បំណង​ប៉ុណ្ណាក៏​តោង​ចេះ​អោយ​តម្លៃ និង ពេញ ចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើមនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​ថៃ្ង​នេះទេ ។ ម្យ៉ាង​សោត​រឿង​ពិត​ក្នុង​លោកតែងតែ​មាន​ការ​មិន​ស​ម​បំណង​ជារឿយៗ ហេតុនេះដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មានក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិតនិង ស្កប់ស្កល់ ចំពោះ​អ្វី​ដែល​បានមក​ពី​ការខិតខំ​របស់​ខួ​ន ។ បុគ្គល​ដែល​មាន​សណ្តាន​ចិត្ត​សណ្តោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួនរហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅពេល​ដែល​ខ្លួន​មាន​លាភ​យសស័ក្តិទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់​ខ្លួន​ក្រ​ខ្សត់ បាត់​យសស័ក្តិ​ក្តី ។ ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យបាន​ជា​ចិត្ត​សណ្តោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម។​
២៥. ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កតញ្ញូ​តា ) ។ ​ បុគ្គល​បែបនេះ​ឈ្មោះថា កតញ្ញូ​បុគ្គល ។ បុគ្គល​កតញ្ញូដែល​បាន​តបស្នង​សង​ឧបការ គុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​តក​ត្ត​វេ​ទី​បុគ្គល ។ឯ​បុគ្គល​ដែល បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នកដទៃ​ឈ្មោះថាបុព្វ​ការី ។ មាតា បិតា ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើតព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ ។ ព្រះសម្មាសម្ពុទ្ធជា​បុព្វការី​របស់​ពុទ្ធបរិស័ទ និង​មនុស្ស សត្វ​ទាំងឡាយព្រោះ​ព្រះអង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះ​ទុក្ខ គឺ​អដ្ឋង្គិក​មគ្គដើម្បី​មនុស្ស សត្វ ទេព្តា​ទាំងអស់ ៘ បើ​មិន​មាន បុព្វការី​ជន មាន​មាតា បិតាជាដើម​ទេនោះ សង្គមមនុស្ស​ក៏​មិន​អាច​ស្ថិតស្ថេរ​រីក​ចម្រើន​បាន​ឡើយ តោង​ប្រយ័ត្ន​បុគ្គល ខ្លះ​ដឹងថា​យើង​ជា​មនុស្ស​មិន​បំភ្លេច​គុណ និងតែង​តបស្នង​សងគុណ​គេ​វិញ​ជា​ប្រក្រតី​នោះ ក៏​បាន​ឆ្លៀតឱកាស​បង្កហេតុ​ហើយធ្វើ​ជា​មកជួយ​យកអាសារ​យើង ដើម្បី​អោយ​យើង​ជំពាក់​គុណ​គេ (​ទើប​គេ​អោយ​យើងធ្វើ​អ្វី​ម្យ៉ាង​ដែល​នាំមក​នូវ​ផល​អាក្រក់​ណាមួយ ) ។ ដូច្នេះ​ការខិតខំ​កសាង​ខ្លួន​ឱ្យបាន​ជា កតញ្ញូ​តក​វេទី​បុគ្គល​ផងទាំង​បុព្វការី​បុគ្គល​ផង ជា​មង្គល​ដ៏​ឧត្តម ។​
២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវ​នំ ) ។ ​ ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​គឺ​ផលប្រយោជន៍ និងក្តី​សុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការខិតខំ​ឆ្លៀត​ពេល​ដ៏​មមាញឹកនៃ​ជីវិត​ប្រចាំ​ថៃ្ង ទៅ​ស្តាប់​ព្រះធម៌​យ៉ាង ហោចណាស់​មួយអាទិត្យ​បាន​ម្តងព្រោះថា​ធម៌​គឺជា​គុណជាតិ បំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យ ស្គាល់​ខុស ស្គាល់​ត្រូវគុណ​ទោស ល្អ​អាក្រក់ បុណ្យ​បាប យ៉ាង​សត្យានុម័តដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​ខ្លួន ឯង​និង​សង្គមជាតិ (​ចំពោះ​ទស្សនៈ​ដែលថា ចាំ​ដល់​ចាស់ ឬ ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះជា​ទស្សនៈ​មិនទាន់​ត្រឹមត្រូវ​ឡើយ ) ។ ដរាបណា​មាន​អ្នកប្រព្រឹត្ត​ប្រតិបត្តិ​ធម៌គឺ​សេចក្តី​ល្អ​កាន់តែច្រើន ដរាប​នោះ​សង្គមជាតិ​និង​ពិភព លោក​កាន់តែ​រីកចម្រើន​និងសុខសាន្ត ។ ដូច្នេះ​ការព្យាយាម​ស្តាប់ធម៌​តាម​កាល ជា​មង្គល​ដ៏​ឧត្តម ។​
២៧. សេចក្តី​អត់ធ្មត់ (​ខន្តិ ច ) ។ ​ ខន្តីគឺ​សភា​ពនៃ​ចិត្ត​ស្ងៀមស្ងាត់​ស្ងប់រំងាប់​នឹងនរទោះ​ត្រូវ​រង​នូវ​អំពើ​អាក្រក់​បែប​ណាមួយ​ដូចជា​រង​ការប្រមាថ​មើលងាយ ឬភាពអយុត្តិធម៌​ជាដើម ។ តាម​ធម្មតា​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ដែល​គ្មាន​ខន្តីរមែង​មាន​សេចក្តី​ក្រោធ​ខឹង​ក្តៅក្រហាយ​ជា​ប្រាកដហើយ​តែង​តប​ទៅ​វិញ​ដោយ​អំពើ​ហិង្សា ឬ ពាក្យ​ទ្រគោះ ដោយ​ប្រការ​ណា មួយ​មិន​ខានដែល​ជា​ហេតុ​នាំមក​នូវ​ជម្លោះ​គ្រប់​ប្រភេទ ។ ចំណែក ឯ​អ្នក​មាន​ខន្តី​ធម៌​វិញពេល​រង​នូវ​អំពើ​អាក្រក់​បែប​ណា រមែង​មិន​ក្រោធ​ខឹង មិន​ក្តៅក្រហាយ​ផ្តេសផ្តាស​ឡើយហើយ​តែង​មាន​ប្រតិកម្ម​ទៅ​វិញ​ដោយ​អហិង្សា​ប្រកបដោយវិចារណញ្ញាណ​យ៉ាង​ថ្លៃថ្នូរ​បំផុត ដែល​ជាហេតុ​នាំ​មក​នូវ​សុខ​សន្តិភាព​យ៉ាង​ប្រពៃ ប្រការ​នេះ​គួរតែ​មិនមែន​មានន័យថា ទោះជា​ត្រូវ​រងគ្រោះ​អយុត្តិធម៌​យ៉ាងណាក៏​មិន​អើពើ​ឡើយ ។ តាមពិត​បើ​ឃើញ​ថា​គួរតែ​ឆ្លើយតប​នោះ​គឺ​តោង​តែ​ឆ្លើយតបប៉ុន្តែ​ធ្វើ​ដោយ​ចិត្តស្ងប់ មិនមែន​ធ្វើ​តាម​កំហឹង ។ដូច្នេះ​ការព្យាយាម​កសាង​អប់រំ​ខ្លួន​ឱ្យ​មាន​សណ្តាន​ចិត្ត​ប្រកប​ដោយ​ខន្តីគឺ​សេចក្តី អត់ធន់​ដ៏​ប្រពៃ​ហើយ ជា​មង្គល​ដ៏​ឧត្តម ។​
២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ (​សោ​វ​ចស្ស​តា ) ។ ​ មនុស្ស​ប្រដៅ​ដោយ​ងាយគឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូ អាចារ្យចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយព្រោះ​ភាព​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​មាន​ការចេះដឹង​ច្រើនឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ ថែម​ទាំង​ជា​បុគ្គល​មាន ចិត្ត​បើកទូលាយបន្ទាបខ្លួន មិន​ប្រកាន់​មានៈ តែ ទោះ​យ៉ាង ណា​តោង​តែ​ធ្វើ​ដោយ​បញ្ញាប្រយ័ត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូសទាញ​អោយ​លុះ​ក្នុង​គំនិត គិត​ខុស​។ឯ​អ្នក​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ជាដើមក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឆ្លៀស​វៃ មិន​មាន​ការចេះដឹងម្ល៉ោះហើយ​ក៏​មាន​ការ​ងងឹត​ងងល់​ក្នុង​អស្មិ​មានៈ​យ៉ាង​ធ្ងន់​ធរ ។មានតែ​ការខិតខំ​រៀនសូត្រ និង​ស្តាប់ធម៌ ទេសនា​ជាដើម​ទេទើប​អាច​ធ្វើ​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូច្នេះ​ការខិតខំ​កសាងខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល ដែល​គេ​ងាយ​ប្រដៅ ជា​មង្គល​ដ៏​ឧត្តម ។​
២៩. កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រំងាប់​ហើយ (​សម​ណាន​ញ្ច ទ​ស្សនំ )។ សមណៈ​គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួសហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ធ្វើ​កាយវាចាចិត្ត​ឲ្យ​ស​ប់សាត់ចាក​កិលេសគឺ​លោភៈទោសៈមោហៈមាន​ឥរិយាបថ​សប់​សាត់​ស្រគត់ស្រគំ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​ជន​ទាំងពួង។លើសពីនេះទៅទៀត​សមណៈ​ទាំងឡាយលោក​តែង​ឲ្យដល់​អ្នក​ដែល​បាន​មកជួប​នូវ​ដំបូន្មាន​ដ៏​ប្រពៃ​ជា​មាគ៌ា​ សម្រាប់​ប្រព្រឹត្ត​ប្រតិបត្តិឲ្យបាន​សុខ​ចម្រើន​ក្នុង​ជាតិ​នេះនិង​ជាតិ​ខាងមុខ។ដូច្នេះ​ការ​បាន​ជួប​នឹង​សា​មណៈ​ទាំងឡាយជា​មង្គល​ដ៏​ឧត្តម។​
៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​) ។​នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលាឲ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នាអំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ លោក​អ្នកចេះដឹង​ជ្រៅជ្រះ ដែលជា​អ្នក​មាន​គុណធម៌និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​មល់​គ្រប់​យ៉ាង​បាន ។ មួយ​សោតដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រួស​នូវ​វប្បធម៌​អហឹង្សា និង​សន្តិភាព​ផងដែរ ។ធ្វើ​យ៉ាងនេះ​គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួនឲ្យបាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវនិង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង និង​សង្គមជាតិ​ពិតប្រាកដ ។ដូច្នេះ​កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​សីលធម៌​តាម​កាល​ជា​មង្គល​ដ៏​ ឧត្តម។
​៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច ) ។ បាបធម៌​បាន​ដល់​លោភៈគឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារៈ​គ្រប់យ៉ាង​១, ទោសៈគឺ​ចិត្ត​ប្រទូសរ៉ាយ​ស្អប់​ក្រោធ​ខឹង​គ្រប់យ៉ាង​១និង​មោហៈគឺក្តី​ងងឹតងងល់វង្វេងវង្វាន់មាន​កាប់សម្លាប់លួច​បន់និង​កុហក​ឆបោកកេងប្រវ័ញ្ច​ជាដើម។រីឯ​តបៈធម៌​បាន​ដល់​ការព្យាយាម​ដុតបំផ្លាញ​នូវ​កិលេស​ទាំងបី​ខាង​លើ​ផងនិង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទានសីលភា​វនាសាង​ផ្លូវថ្នល់​សាលារៀន​ជាដើម​ផងដែល​សុទ្ធតែ​មាន​ប្រយោជន៏​ដល់​ខ្លួនឯងនិង​សង្គមជាតិ​យ៉ាង​ពិតប្រាកដ។ដូច្នេះ​សេចក្តី​ព្យាយាមដុត​នូវ​បាប​ធម៌ជា​មង្គល​ដ៏​ឧត្តម។​
៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច ) ។​ នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរទាំង៨យ៉ាង​គឺ៖មិន​សម្លាប់​ជីវិត​សត្វ​១, មិន​លួច​ប្លន់​១, មិន​ប្រព្រឹត្ត​ស្នេហា​១, មិន​ភូតកុហក​១, មិន​ផឹក​ទឹកស្រវឹង​១, មិន​បរិភោគ​ពេល​រសៀល​និង​យប់​១, មិន​រាំច្រៀងលេង​ភ្លេងនិង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១, មិន​ប្រើប្រាស់​សម្ភារៈ​អង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១។នេះ​គឺជា​ការប្រព្រឹត្ត​សង្រួមកាយវាចាចិត្ត​យ៉ាង​ប្រពៃដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯងព្រោះ​បាន​ធ្វើ​ចិត្ត​ឲ្យបាន​ស្ងប់ស្ងាត់និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិ។ដូច្នេះ​កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម។​
៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​។ អរិយសច្ច​ធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ខ្ពង់ខ្ពស់​៤​យ៉ាង​គឺទុក្ខ​សច្ចៈសេចក្តី​ទុក្ខ​១, សមុទយ​សច្ចៈហេតុ​នៃ​សេចក្តី​ទុក្ខ​១, និរោធ​សច្ចៈទី​ដែល​ក្តី​ទុក្ខ​ត្រូវបាន​រំលត់​១, និង​មគ្គ​សច្ចៈវិធី​រំលត់ទុក្ខ​១។សេចក្តី​ពិត​នៃ​ជីវិត​មនុស្សសត្វទេព្តាក្នុង​ត្រៃភពគឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ខ្លឹមសារ​ទាំងអស់។មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះគឺ​បណ្តាលមកពី​ជីវិតដែល​ពោរពេញ​ដោយ​កិលេស​តណ្ហា​គ្រប់បែបយ៉ាង។ដរាបណា​កិលេស​តណ្ហា​ត្រូវបាន​រំលត់​អស់ហើយដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀតឡើយ។ព្រះ​អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន​សុទ្ធតែ​បាន​យល់​ច្បាស់​នូវ​អរិយសច្ច​ធម៌​នេះហើយ​ព្យាយាម​ប្រព្រឹត្តប្រតិបត្តិ​តាម​មគ្គ​សច្ច​ដែលជា​មា​គ៌ាដើម្បី​រំលត់ទុក្ខ​ប្រកប​ដោយ​អង្គ​៨គឺ​អដ្ឋង្គិក​មគ្គទើប​បាន​រំលត់​កិលេស​តណ្ហា​ឆ្លង​ផុត​ពី​សេចក្តី​ទុក្ខ​គ្រប់យ៉ាង។ដូច្នេះ​កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌ជា​មង្គល​ដ៏​ឧត្តម។​
៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វានស​ច្ឆិ​រិយា ច ) ។នេះ​បាន​ដល់​ការប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន​គឺជា​លទ្ធផល​នៃ​ការប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញាតាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​គឺ​សម្មាទិដ្ឋិ ការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ ១, សម្មាសង្កប្បៈ ការ​ត្រិះរិះ​ត្រឹមត្រូវ​គឺ​គិត​និង​រំលត់​តណ្ហា​១, សម្មា​វ​ចាពោល​តែ​ពាក្យ​ត្រឹមត្រូវ​១, សម្មាកម្ម​ន្តៈ ប្រព្រឹត្តធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ធម៌ និង​ច្បាប់​រដ្ឋ​១, សម្មា​អាជីវៈប្រកប​មុខរបរ​ត្រឹមត្រូវ ដោយ​ចៀសវាង​នូវ​អំពើ​បាប​៥ យ៉ាង​មានការលក់​មនុស្ស​ជា​ដើម​១, សម្មាវាយាមៈ ខំព្យាយាម​ត្រឹមត្រូវគឺ​ព្យាយាម​លះបង់​អំពើអាក្រក់​ដែល​ធ្លាប់​ធ្វើ​ឲ្យអស់និង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​អំពើ​អាក្រក់​ជា​ថ្មី​ទៀត​, ព្យាយាម​រក្សា​គុណធម៌និង​សេចក្តី​ដែល​មាន​ស្រាប់​អោយ​តាំងនៅ និង​កាន់តែ ចម្រើន​ឡើង​, ព្យាយាម​សាង​គុណធម៌និង​ក្តី​ល្អ​ដែល​មិនទាន់មាន អោយមាន​ជា​ប្រាកដ​១, សម្ម​សតិ ការ​រលឹកដ៏​ត្រឹមត្រូវ​មាន​ការ​រលឹក​នូវ វេទនា​ខាងក្នុង និង​វេទនា​ខាងក្រៅ​ជា​ដើម​១, និង​សម្មាសម្មាធិ ការតម្កល់​ចិត្ត​ឲ្យ​នឹង​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​តែមួយ​១ ។ដូច្នេះ​ការប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨ រហូត​ធ្វើឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។​
៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំ យស្ស ន ក​ម្ប​តិ ) ។​លោកធម៌​គឺជា​ធម្មជាតិ​ជាទី​ប្រាថ្នា​និង​ជាទី​ស្អប់​របស់​មនុស្សនិង​ជា​ធម៌​ដែល​តែង​កើតមាន​នៅក្នុង​លោក ដល់​មនុស្ស​គ្រប់រូបមិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះដឹង​ធម៌ ឬ មិន​ចេះ​ធម៌​ឡើយ ហើយក៏​មិន​រើសមុខ​ថាជា​ពុទ្ធសាសនិក ឬ ជា​សាសនិក​របស់​សាសនា ណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺការ​មាន​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការសរសើរ​១, ការ​បាន​សុខ​សប្បាយ​១, ការបាត់បង់​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការ​និន្ទា​រិះគន់​១, ការ​បាន​នូវ​ទុក្ខទោស​១ ។ អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើនទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង ៨ នេះឡើយទើប​ពួក​លោក​រមែង​រស់នៅ​ជា​ក្សេមក្សាន្ត​ជានិច្ច ។ ដូច្នេះ​ការព្យាយាមអប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិត្ត ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង ៨ នេះជា​មង្គល​ដ៏​ឧត្តម ។​
៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ ) ។ ​ មនុស្ស​គ្រប់រូប​តែងតែ​ជួប​នូវ​អារម្មណ៍គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន។ជា​ការពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹង​ខួ​ន​ឡើង​ត្រចៀក​ជួប​នឹង​សម្លេងភ្នែក​ជួបនឹង​រូបច្រមុះ​ជួបនឹង​ក្លិនអណ្តាត​ជួប​នឹង​រសជាតិកាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង។អារម្មណ៍​ទាំងនេះខ្លះ​ជា​ទី​ពេញចិត្ត​នាំ​ឲ្យ​សប្បាយខ្លះ​ជា​ទី​ស្អប់ខ្ពើមនាំ​ឲ្យ​ខឹង​មួ​ម៉ៅ​ក្តៅក្រហាយ។ប៉ុន្តែ​ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរមានចិត្ត​ស្អាត​បរិសុទ្ធចាក​កិលេស​តណ្ហាលោភៈទោសៈមោហៈហើយ​នោះលោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងឡាយ​នោះ​ឡើយ។ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្តរ​ហូត​បាន​ជា​ចិត្ត​មិន​សោកសៅជា​មង្គល​ដ៏​ឧត្តម។​
៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ( វីរ​ជំ ) ។ នេះ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់ដែល​មិន​ប្រឡាក់​ដោយកិលេស​ទាំង​បី​គឺលោភៈចិត្ត​ស្អប់​ជាប់​នឹង​សម្ភារៈនិង​អ​សម្ភារៈ​គ្រប់យ៉ាងដែល​នាំឲ្យ​មាន​សេចក្តី​លោភលន់​គ្មានទីបំផុត​១, ទោសៈចិត្ត​ថ្នាំងថ្នាក់​ស្អប់ខ្ពើមក្រោធ​ខឹងទោមនស្សប្រទូស្ត​នឹង​សម្ភារៈ​គ្រប់យ៉ាង​ដែល​នាំឱ្យ​កើត​ជា​អំពើ​ហិង្សា​ជា​ដើម​១, មោហៈចិត្ត​វង្វេង​ក្នុង​អារម្មណ៍​ប្រកប​ដោយ​សេចក្តី​សង្ស័យ​និង​រាយមាយឥត​ខ្មាស​ឥត​ខ្លាច​អំពើ​ទុច​រឹត​១។ដូច្នេះ​កិរិយា​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេសជា​មង្គល​ដ៏​ឧត្តម។​
៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​) ។ នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធ​ ជា​ប្រធានដែល​បាន​ឆ្លង​ផុតពី​អន្លង់​ទាំង​៤​គឺ៖អន្លង្ល់​គឺ​កាមតណ្ហា​១, អន្លង់​គឺ​ភព​ទាំងបី​១, អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១និង​អន្លង់គឺ​អវិជ្ជាការមិនយល់​មិនដឹង​នូវ​សច្ចធម៌​១។ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​ហើយគឺជា​ចិត្ត​ស្អាត​បរិសុទ្ធនិង​ស្ងប់​ក្សេមក្សាន្ត​ក្រៃលែង។ដូច្នេះ​កិរិយា​ខំ​កសាង​ខ្លួន​គឺ​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​ ក្សេមក្សាន្ត​យ៉ាងនេះជា​មង្គល​ដ៏​ឧត្តម។បុគ្គល​ទាំងឡាយណាបាន​ខិតខំ​កសាង​ខ្លួនដោយ​ខិតខំ​ប្រព្រឹត្តិ​ប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឲ្យ​បរិបូ​ ណ៌ហើយរមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួងរហូត​សម្រេចមគ្គផល​និព្វាន​ជាទី​អវសាន៕
េវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាល ចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតានិងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម ។